២​​ ២» កុងដង់

២​​ ២» កុងដង់

កុងដង់ជាគ្រឿមួយរបស់អគ្គិសនី ដូចរេស៊ីស្តង់ដែរគេដាក់វា តិច ច្រើន ធំ តូច ទៅតាម ប្រភេទសៀគ្វី តាមទីតាំងអំណោយផល

តាមអ្នកឌីសាញសៀគ្វី ទៅតាមគេកុំម៉ង់ តែវាមានតួនាទី មុខងារ​និង​ ផលប្រយោជន៍ផ្សេងគ្នា។

បើធៀបទៅនឹងប្រព័ន្ធធារាសាស្ត (ធៀបអគ្គិសនីជាមួយទឹកទន្លេ) វិញកុងដង់ដូចទៅនិង ទន្លេសាបអញ្ចឹងដែរ

ពោលគឺរដូវទឹកឡើងវាហូរចូល រដូវទឹកស្រកវាហូរចូញ។​ ដូចនេះកុងដង់វាមានតួនាទីសំរាប់ ផ្ទុក​និងផ្ទេរបន្ទុក

និយាយអាយស្រួលយល់គឺវាដូចទៅនិងអាគុយ( Grin ​អាគុយ JP និង​​ អាគុយ JAPAN) ដែរតែវាអាចផ្ទុក​និងផ្ទេរបន្ទុក

បានច្រើនដងឆ្ងាយជាងអាគុយ។

ខាងក្រោមនេះជារូបរបស់ កុងដង់មួយចំនួន:

តើកុងដង់មានពាក្យបំព្រួញអ្វី? ខ្នាតគិតជាអ្វី? និមិត្តសញ្ញាដូចម្តេចក្នុងសេម៉ា? ???

* Grinនៅក្នុងសេម៉ាកុងដង់មានអក្សរតំណាងគឺ C ដែលបំព្រួញមកពីពាក្យ Capacitor។

* Grin កុងដង់មានរង្វាស់រង្វាលរបស់វាដែលមានខ្នាតគិតជាហ្វារ៉ា​(Farad) ដែលតាងដោយអក្សរ F។

ហើយអនុគុណនៃខ្នាតរបស់កុងដង់ដែលយើងធ្លាប់ប្រើមាន៖​ uF (ម៊ីក្រូហ្វារ៉ា ) NanoFarad

nF (ណាណូហ្វារ៉ា) NanoFarad

pF (ពីកូហ្វារ៉ា ) PicoFarad

ដែល 1uF = 1000 nF

= 1000 000 pF

* Grin និមិត្តសញ្ញារបស់កុងដង់ដោយកុងដង់ជាគ្រឿងដែលមានមុខចាំបាច់ដូននេះទើបគេ

មិនដែលធ្លាប់អានសេម៉ាណាដែលមិនមានជួបនិត្តសញ្ញាដូចខាងក្រុមនេះឡើយ។

រូបខាងក្រោមនេះជានិមិត្តសញ្ញារបស់កុងដង់ ទាំងមានប៉ូល គ្មានប៉ូល

វាស់ភ្លើងចេញពី​ UEM ចូលកង់ដង់ មែនទេ? ដែលមានដូចជាភ្លើង

Vco,vcore,vana……..បែបនេះគឺត្រូវធ្វើដូចខាងក្រោមនេះ!

-តំបូងបងត្រូវយកបតនោះទៅកៀបភ្លើងពី Power Supply ហើយ​ចុច Power switch​​ ដើម្បីអោយវាមានភ្លើងចូលទៅ UEM

សិនរួចចាំបងយកនាឡិកាសំរាប់វាស់ឧបករណ័អេឡិចត្រូនិចនោះរួចកាច់ទៅខាង Vol

ហើយបងយកជើងនាឡិការមួយចំហៀងចាក់ចូលជើងថ្មខាងបូកនិងមួយចំហៀងចាក់លើជើងកង់ដង់ខាងណាក៏បានដែរ​នោះបង

និងឃើញ Vol ពី UEM​ចូលកង់ដង់​នោះប៉ុន្មាន Vol ហើយ​ដើម្បីកាន់តែច្បាស់សូមមើលរូបខាងក្រោម

កុងដង់ស៊ីមិច:
កុងដង់ស៊ីមិចដែលមានខ្នាតធំវាស់កាច់អូមម៉ែត្រគុណនឹង1 [X1] ដាក់ខ្សែក្រហមទៅជើងបូក
ដាក់ខ្សែខ្មៅទៅជើងដក ភ្នែកមើលទៅទ្រនិចអូមម៉ែត្រកុំព្រិច នោះយើងឃើញថាទ្រនិចវាឡើង
បន្តិចហើយធ្លាក់ចុះវិញយ៉ាងលឿន បន្ទាប់មកសាកត្រឡប់ខ្សែអូមម៉ែត្រខ្មៅទៅជើងកុងដង់បូក
ខ្សែក្រហមទៅជើងដកម្តង នោះវានឹងឡើងដូចមុនទ្រនិចអូមម៉ែត្រវាត់មួយខ្វាច់រួចធ្លាក់ចុះវិញ
បែបនេះហៅថាកុងដង់នៅល្អ បើវាស់ទៅវាមានឡើងខុសពីអ្វីដែលបានរៀបរាប់នេះហៅថាខូច។
បើកុងដង់នោះខ្នាតតូចត្រូវកាច់អូមម៉ែត្រគុណនឹង10 [X10] ឬអាចគុណដល់ 100 [X100]
ហើយចាក់វាស់ដូចដែលបានរៀបរាប់ខាងលើដែរ។

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 2 ខែ​មីនា 2011, in ព័ត៌មាន​បច្ចេកទេស. Bookmark the permalink. មតិ​មួយ​.

  1. អាចជួយដាក់ពីរៀបប្រើប្រាស់អូមម៉ែតបានទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: