Smartphone និង PlayStation បាន​រួម​បញ្ចូល​គ្នា​តែ​មួយ​

អ៊ិច​ភឺរៀ (Xperia) គឺ​ជា​​​បច្ចេក​វិទ្យា​​ក្នុង​ក្តី​ស្រមៃ ដែល​ក្រុម​អ្នក​ចូល​ចិត្ត​លែង​ល្បែង​កម្សាន្ត​ (Gamer) នៅ​ក្នុង​ ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​នានា ហើយ​វា​ក៏​ជា​ឧបករណ៍​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់​​ដែល​បាន​ភ្ជាប់​បន្ថែម​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ អេនដ្រូអ៊ីត (Android) ដែល​វា​នឹង​បង្ហាញ​នូវ​បទ​ពិសោធន៍​​ដ៏​លើស​លប់​ចំពោះ​ល្បែង​កម្សាន្ត​​ ដល់​អ្នក​ដែល​ចង់​​ ឬ​ចូល​ចិត្ត​ល្បែង​កម្សាន្ត​នៅ​ជុំ​វិញ​ពិភព​លោក​ នៅ​ក្នុង​ខែ​មីនា ២០១១ ខាង​មុខ​នេះ​។

លោក​អ្នក​ធ្លាប់​ស្គាល់​ហើយ​នូវ​អ្នក​ដែល​មាន​ជំនាញ​លើ​ល្បែង​កម្សាន្ត ស្ថានីយ៍កម្សាន្ត​ជំនាន់​ទី​២ (PlayStation II) គឺ​ជា​ឧបករណ៍​ដែល​​​​បាន​កំណត់​ខ្ពស់​បំផុត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​​ល្បែង​កម្សាន្ត របស់​ក្រុម​ហ៊ុន ​សូនី (Sony)​​​ ។ នា​ពេល​នេះ​លោក​អ្នក​នឹង​កាន់​តែ​រីក​រាយ​ជាមួយ បច្ចេក​វិទ្យា​ថ្មី​​ក្នុង​ការ​រួម​បញ្ចូល​គ្នា​រវាង ទូរស័ព្ទ​ដៃ​​ប្រភេទ​ឆ្លាត​វៃ និង​ស្ថានីយ៍​កម្សាន្ត ដើម្បី​ប្រមូល​ប្តុំ​អ្នក​ដែល​ចូល​ចិត្ត​ ទូរស័ព្ទ​ដៃ​ប្រភេទ ឆ្លាត​វៃ​ផង និង​ស្ថានីយ៍​កម្សាន្ត​ផង មាន​លទ្ធ​ភាព​អាច​​​ទទួល​បាន​វា​ទាំង​ពីរ​នៅ​ក្នុង​ឧបករណ៍​តែ​មួយ​។

អ៊ិច​ភឺរៀ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេក​វិទ្យា​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​ដូច​ជា កញ្ចក់​ដែឡ​អាច​បញ្ជា​ដោយ​ដៃ​ទំហំ ៤អ៊ីញ និង​ម៉ាស៊ីន​ថត​ទំហំ ៥.១​ម៉េហ្គាភិច​សែល ព្រម​ទាំង ​អង្គ​ប្រតិបត្តិ​ការ កម្រិត ១ ជីកាហឺត (GHZ) ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល និង​ដំណើរ​ការ​ក្នុង​លឿន​​សម្រាប់​អ្នក​ប្រើប្រាស់​​។

ការ​រួម​បញ្ចូល​នេះ​បាន​អនុញ្ញាតិ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​មាន​លទ្ធ​ភាព​ភ្ជាប់​ទៅ​កាន់ ស្ថានីយ៍​កម្សាន្ត​របស់​​ក្រុម​ហ៊ុន​ សូនី បាន​ដូច​ជា​ឧបករណ៍ ស្ថាន័យ៍​កម្សាន្ត​របស់​​ក្រុម​ហ៊ុន សូនី​ ដែរ​។ វា​បាន​បែង​ចែក​ការ​ប្រើ​ប្រាស់​ជា​ពីរ​ផ្នែក​គឺ ផ្នែក​របស់​ ទូរស័ព្ទ​ដៃ​ប្រភេទ​ឆ្លាត​វៃ​គឺ ស្ថិត​នៅ​ខាង​លើ ប្រសិន​បើ​លោក​អ្នក​ក្រឡេក​ទៅ​ខាង ស្ថានីយ៍​កម្សាន្ត​វិញ​គឺ​លោក​អ្នក​គ្រាន់​តែ ហូត​ ឬ​រុញ​ផ្នែក​ខាង​លើ​របស់​ទូរស័ព្ទ​ដៃ​ប្រភេទ​ឆ្លាត​វៃ ចេញ​នោះ​លោក​អ្នក​នឹង​អាច​កម្សាន្ត​ជា​មួយ​ឧបករណ៍​ដ៏​ពិសេស​នេះ​។ តាម​រយ:​ព័ត៌​មាន​ដែល​​ទទួល​បាន គឺ​បញ្ជាក់​ថា ​ អ៊ិច​ភឺរៀ កម្សាន្ត ស្ថានីយ៍កម្សាន្ត​ (Xperia Play PlayStation) ​នេះ​នឹង​ត្រូវ​ចេញ​លក់​នា​ចុង​ឆ្នាំ​ ២០១១​ខាង​មុខ​នេះ​ហើយ​។

ហើយ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុម​ហ៊ុន​ សូនី​ បាន​ចុះ​ហត្ថ​លេខា​ជា​​សាខា​ល្បែង​កម្សាន្ត ជាមួយ​ ​ក្រុម​ហ៊ុន​ល្បែង​កម្សាន្ត​​ធំ​ៗ​ជា​ច្រើន នៅ​ទូទាំង​ពិភព​លោក គឺ​​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​លេង​ល្បែង​កម្សាន្ត​​ល្បី​ៗ​បាន​ដូច​ជា អ៊ីអេ (EA) របស់ នីដ​ហ្វរស្ពីដ (Need For Speed) និង ហ្វីហ្វា ១០ (FIFA 10) បាន​ផង​ដែរ​។

អ៊ិច​ភឺរៀ មាន​ពីរ​ប្រភេទ​គឺ អ៊ិចភឺរៀ​ប្រូ (Xperia Pro) និង អ៊ិចភឺរៀណេអូ (Xperia Neo) ចំពោះ​តម្លៃ​របស់​វា​ទាំង​ពីរ គឺ​មិន​ទាន់​បាន​លេច​លឺ ជា​ដំណឹង​ណា​មួយ​ឡើយ​ គឺ​ត្រូវ​បាន​លាក់​ជា​សម្ងាត់​ដើម្បី​​បង្ករ​ភាព​ភ្ជាក់​ផ្អើល​សល់​អ្នក​ដែល​​ស្រឡាញ់ បច្ចេក​វិទ្យា​រួម​បញ្ចូល​នេះ​។

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 15 ខែ​កុម្ភៈ 2011, in ព័ត៌​មាន​ទូទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: