ធំ​ស្តើង​​​​ជា​បច្ចេក​វិទ្យា​ឥត​ខ្ចោះ​របស់​​ សាមស៊ុង (Samsung)

បច្ចេក​វិទ្យា​នៃ​​ទំហំ​កញ្ចក់​ទូរស័ព្ទ​ដៃ​ គឺ​កំពុង​តែ វិវត្តន៍​ទៅ រក​ភាព​ងាយ​ស្រួល ដែឡ​ទំហំ​​របស់​រីក​កាន់​តែ​ធំ ប៉ុន្តែ​កំរាស់​របស់​វា​កាន់​តែ​ស្តើង​ស្ទើ​តែ​មិន​អាច​ជឿ​បាន​ថា​វា​ពិត​ជា​អាច​បង្ហាញ​រូប​ភាព​ឲ្យ​យើង​មើល​ឃើញ​បាន​។ ហើយ​នា​ពេល​ថ្មី​ៗ​​កន្លង​ទៅ​នេះ​ រោង​ចក្រ​ផលិត​គរឿង​អេឡិច​ត្រូនិច ​សាមស៊ុង (Samsung) របស់​ប្រទេស​កូរ៉េ បាន​​ផលិត​នូវ​ កុំ​ព្យូទ័រ​ក្តា​ឆ្នួន​ ថ្មី​របស់​ខ្លួន​​​​ដើម្បី​ជម្រុញ​ទៅ​លើ​ទី​ផ្សារ​នៃ​បច្ចេក​វិទ្យា​កុំ​ព្យូទ័រ​ក្តារឆ្នួន​ លើ​ឆាក​អន្តរជាតិ​។

កុំ​ព្យូទ័រ​ក្តា​ឆ្នួន​ថ្មី​របស់​ក្រុម​ហ៊ុន​ សាមស៊ុង ​នេះ​មាន​ឈ្មោះ​ថា កាឡាក់​ស៊ីថេប (Galaxy Tab) ដែល​វា​​​កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​​ដើម្បី​ក្លាយ​ជា​ ​បច្ចេក​វិទ្យា​​កុំ​ព្យូទ័រ​ក្តារឆ្នួន និង​ទូរស័ព្ទ​ដៃ​ប្រភេទ​ឆ្លាត​វៃ ដ៏​ស្តើង​បំផុត​លើ​ពិភព​លោក​​។

កាឡាក់ស៊ីថេប មាន​កញ្ចក់​ទំហំ ១០.១អ៊ីញ ហើយ​មាន​កំរាស់​ស្តើង​​ជាង​ កញ្ចក់​ជំនាន់​មុន​របស់​ខ្លួន​ដែល​​មាន​ទំហំ​ ៧អ៊ីញ​ទៅ​ទៀត​។ វា​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ភាព​អស្ចារ្យ​ជា​ច្រើន​ទៀត​ដូចជា ​អង្គ​ប្រតិបត្តិការ ដ្យួល​ខ័រ (Dual-Core) សម្រាប់​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ អេនដ្រូអ៊ីត (Android) ៣.០ រួម​ជា​មួយ​ម៉ាស៊ីន​ថត​ពីរ ដែល​​ម៉ាស៊ីន​ថត ខាង​មុខ​ផ្ទាល់​មាន​ទំហំ ២​មេហ្គាភិចសែល (megapixel) និង​ម៉ាស៊ីន​ថត​ខាង​ក្រោយ​មាន​ទំហំ​ដល់ទៅ ៨មេហ្គា​ភិចសែល (megapixel) ហើយ​ កុំ​ព្យូទ័រ​ក្តារឆ្នួន​ថ្មី​នេះ​នឹង​ត្រូវ​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​នៅ​ក្នុង​ រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ​ហើយ​។

ជំនាន់​ថ្មី​របស់​​ទូរស័ព្ទ​ដៃ​​ប្រភេទ​ឆ្លាត​វៃ​ សាមស៊ុង​កាឡាក់​ស៊ី​អេសពីរ (Samsung Galaxy S II) ​ដែល​មាន​ម៉ាស៊ីន​ម៉ូដ GT-I9100 មាន​គម្រោង​បញ្ចេញ​នូវ​ភាព​អស្ចារ្យ​របស់​ខ្លួន​នូវ​កម្រាស់​ដ៏​ស្តើង​បំផុត​នៅ​លើ​ពិភព​លោក គឺ​មាន​កម្រាស់​ត្រឹម​តែ ៨.៤៩​មីលីម៉ែត្រ​ប៉ុណ្ណោះ​។

​​ទោះ​ជា​ភាព​ឥត​ខ្ចោះ​របស់​ក្រុម​ហ៊ុន សាម​ស៊ុង​បាន​ប្រសិទ្ធិ​ហើយ​ក្តី ក៏​ក្រុម​ហ៊ុន​ដៃ​គូរ​ប្រកួត​ប្រជែង​នៅ​តែ​បន្ត​ស្វែង​រក​បច្ចេក​វិទ្យា​ថ្មី​និង​អស្ចារ្យ​ជាង​នេះ​ដើម្បី​ប្រកួត​ប្រជែង ជាពិសេស​គួ​ក្រុម​ហ៊ុន អិលជី (LG) ដែល​នា​ពេល​ថ្មី​ៗ​នេះ​ពួក​គេ​បា​ន​បញ្ចេញ​នូវ​បច្ចេក​វិទ្យា​​ អិលជី អុបទីមុស 3G (LG Optimus 3G)​ ដែល​មាន​កញ្ចក់​សម្រាប់​មើល​រូប​ភាព កម្រិត​ខ្ពស់​នៃ​ជំនាន់​ទី​៣ (3D) និង​បច្ចេក​វិទ្យា​មួយ​ទៀត គឺ អិលជី អុបទីមុស ភែត (LG Optimus Pad) ដែល​មាន​កញ្ចក់​សម្រាប់​បង្ហាញ​រូប​ភាព​ទំហំ ៨.៩​អ៊ីញ ដែល​បាន​ក្លាយ​ទៅ​ជា​ កុំ​ព្យូទ័រ​ក្តារឆ្នួន​ដែល​មាន​ ម៉ាស៊ីន​ថត ​រូប​ភាព​កម្រិត​ខ្ពស់​នៃ​ជំនាន់​ទី​៣ (3D)​។

សុភ័ក្ត្រ

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 15 ខែ​កុម្ភៈ 2011, in ព័ត៌​មាន​ទូទៅ. Bookmark the permalink. មតិ 4.

  1. ចង់បានមួយដល់ហើយ!

  2. តែបើអត់ដុល្លា ស្ទាបក៏គ្មានឳកាសដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: