តួនាទី​របស់ ប្រព័ន្ធ​ប្រតិបត្តិ​ការ (Operating System) ​ដែល​យើង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ

តួនាទី​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​រួម​មាន:

– Supervise and control resource ចេះ​គ្រប់​គ្រង​ និង​​ពិនិត្យ​រាល់​ធន​ធាន​ដែល​មាន ដូច​ជា​ចេះ​ គ្រប់​គ្រង​ និង​បញ្ជា Hardware ព្រម​ទាំង​ការ​ពិនិត្យ​ថា​តើ Hardware ទាំង​នោះ​មាន​បញ្ហា​ ឬ​ទេ​ ដូច​ជា​ ក្នុង​ពេល​ដែល​​លោក​អ្នក​​ចូល​ទៅ​កាន់ Operating System ភ្លាម​ហើយ​ ប៉ុន្តែ​ Hard Disk របស់​លោក​អ្នក​មាន​បញ្ហា នោះ​វា​នឹង​បង្ហាញ​លោក​អ្នក​ថា​ពេល​នេះ Hard Disk របស់​លោក​អ្នក​កំពុង​តែ​មាន​បញ្ហា​។​

– Schedule tasks and allowing multitasking ​ចេះ​បែង​ចែក​ពេល​វេលា​ក្នុង​ការ​គណនា និង​​អាច​ធ្វើ​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ ដូច​ជា យើង​អាច​បើក​កម្មវិធី ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ រួម​មាន Office Payroll Browser ។ល។

– Monitor activities testing for errors ចេះ​តាម​ដាន​នឹង​ពិនិត្យ ព្រម​ទាំង​​សាក​ល្បង​មើល​ថា​តើ​ Software ​មាន​បញ្ហា​ដែរ ឬ​ទេ ប្រសិន​បើ​មាន​វា​នឹង​ដាស់​តឿន​ជា​សារ​ប្រាប់​យើង​ថា វា​កំពុង​តែ​មាន​បញ្ហា​នៅ​ត្រង់​កន្លែង​ណា​មួយ​ ដោយ​មូល​ហេតុ​អ្វី​ ដូច​ជា​នៅ​ពេល​ដែល​លោក​អ្នក​ខំ​ប្រឹង install Office 2010 នៅ​លើ Window XP Service Pack 2 នោះ​វា​នឹង​បង្ហាញ​សារ​ប្រាប់​លោក​អ្នក​ថា ទាល់​តែ Window XP Service Pack 3 ទើប​អាច​ Install បាន​។

– Multitasking (Multiprograming on a PC) ចេះ​ដំណើរ​ការ​ភាសា​កុំ​ព្យូទ័រ​ជា​ច្រើន​នៅ​លើ​កុំ​ព្យូទ័រ​តែ​មួយ និង​ Operating System តែ​មួយ​ ដូច​ជា​លោក​អ្នក​អាច​ សរសេរ​ភាសា C, C++, C#, Java, Python, PHP ។ល។ នៅ​លើ​ Window XP តែ​មួយ​។

– Multiprocessing (Multiple CPU’s) ចេះ​ប្រើ​ CPU ឲ្យ​ដំណើរ​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​អាច​ប្រើ CPU ដែល​មាន Process ច្រើន​អស់​ពី​លទ្ធ​ភាព ដូច​ជា Ubuntu អាច​ពិនិត្យ​ឃើញ​ថា​នៅ​ពេល​ដែល​លោក​អ្នក​ដំណើរ​ការ​កម្មវិធី Mono នោះ CPU ទាំង​អស់​របស់​កុំ​ព្យូទ័រ​បាន​ដំណើរ​ការ​ក្នុង​ពេល​តែ​មួយ​។

– Time Sharing ចេះ​ចែក​ពេ​លវេលា​ឲ្យ CPU ដំណើរ​ការ​ជៀស​វាង​ដំណើរ​ការ​មិន​ច្បាស់​លា់​នាំ​ឲ្យ​យឺត និង​ឆាប់​ក្តៅ​​ ​ដូច​ជា​ក្នុង​​ម៉ោង ១ និង ៣០​នាទី គណនា​ផល​បូក រី​ឯ ម៉ោង ១ និង ៣១ នាទី​គណនា​ផល​ដក​។

– Virtual Storage ចេះ​ចែក​ការ​ដំណើរ​ការ​ RAM បញ្ឆោត ឬ​ RAM បំភាន់​ដើម្បី​បំ​ផ្លែង​ការ​ដំណើរ​ការ​​រក្សា​ទិន្នន័យ​ ជៀស​វាង​ការ​ប្រើ​ប្រាស់ CPU ច្រើ​ន​ហួស​ហេតុ​​។

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 13 ខែ​កុម្ភៈ 2011, in ចំណេះ​ដឹង​ទូរទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: