របស់​គួរ​យល់​ដឹង​

ប្រភេទ Memory Chip នៅ​ក្នុង​​ប្រព័ន្ធ​កុំ​ព្យូទ័រ រួម​មាន

+ RAM Random Access Memory ជា​អង្គ​ចង​ចាំ​បណ្តោះ​អាសន្ន​ ដែល​វា​ចាប់​ផ្តើ​កត់​ត្រា​នៅ​ពេល​ដែល​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​កំពុង​ដំណើរ​ការ ហើយ​វា​នឹង​ត្រូវ​បាត់​បង់​ការ​កត់​ត្រា​បន្ទាប់​ពី​ដាច់​ភ្លើង​ ឬ​កុំ​ព្យូទ័រ​ត្រូវ​បាន​បិទ​ ប៉ុន្តែ​ការ​ប្រតិបត្តិ​ការ​របស់​វា​មាន​ភាព រហ័ស​រហួន​​ ជាង Secondary Storage។

+ ROM Read Only Memory ជា​ប្រភេទ​ Memory Chip ម្យ៉ាង​ដែល​គេ​ប្រើ​សម្រាប់​​ដាស់ Hardware ទាំង​អស់​នៅ​ក្នុង​កុំ​ព្យូទ័រ​ឲ្យ​ដំណើរ​ការ ក្នុង​ពេល​ដែល​ចាប់​ផ្តើ​មបើក​ជា​ដំបូង​ ហើយ​ ROM ​មាន​ផ្ទូក​ទៅ​ដោយ​កម្មវិធី​ម្យ៉ាង​ដែល​មិន​អាច​លប់​ ឬ​កែ​ប្រែ​បាន​ វា​នឹង​ធ្វើ​ទៅ​តាម​អ្វី​ដែល​នៅ​ក្នុង​កម្មវិធី​គេ​បញ្ចូល​ក្នុង​ពេល​ភ្ជាប់​មក​លើ Motherboard ។

+ PROM Programeable Read Only Memory ជា​ប្រភេទ​ Memory Chip ម្យ៉ាង​ដែល​គេ​​​អាច​បញ្ចូល​កម្មវិធី​បាន ព្រោះ​នៅ​ពេល​ដែល​គេ​បង្កើត PROM ហើយ​លក់​មក​លើ​ទី​ផ្សារ​វា​ជា Memory Chip ដែល​ទទេ​ពុំ​មាន​ កម្មវិធី​អ្វី​ទាំង​អស់​ វា​ត្រូវ​បាន អ្នក​សរសេរ​កម្មវិធី​យក​វា​មក​បញ្ចូល​កម្មវិធី​ហើយ​ភ្ជាប់​ទៅ​លើ Motherboard ដើម្បី​ដំណើរ​ការ​កិច្ច​ការ​អ្វី​មួយ​ដែល​អ្នក​សរសេរ​កម្មវិធី​ចង់​ឲ្យ​វា​ ដំណើរ​ការ​ក្នុង​ពេល​ណា​មួយ​នៅ​ក្នុង​កុំ​ព្យូទ័រ​។

+ EPROM Erasable Programeable Read Only Memory ជា​ប្រភេទ​ Memory Chip ម្យ៉ាង​ដែល​គេ​​​អាច​បញ្ចូល​កម្មវិធី​បាន អាច​លប់​វិញ​បាន ហើយ​ក៏​អាច​បញ្ចូល​ថ្មី​ម្តង​ទៀត​បាន​ផង​ដែរ ព្រោះ​នៅ​ពេល​ដែល​គេ​បង្កើត EPROM ហើយ​លក់​មក​លើ​ទី​ផ្សារ​វា​ជា Memory Chip ដែល​ទទេ​ពុំ​មាន​ កម្មវិធី​អ្វី​ទាំង​អស់​ វា​ត្រូវ​បាន អ្នក​សរសេរ​កម្មវិធី​យក​វា​មក​បញ្ចូល​កម្មវិធី​ហើយ​ភ្ជាប់​ទៅ​លើ Motherboard ដើម្បី​ដំណើរ​ការ​កិច្ច​ការ​អ្វី​មួយ​ដែល​អ្នក​សរសេរ​កម្មវិធី​ចង់​ឲ្យ​វា​ ដំណើរ​ការ​ក្នុង​ពេល​ណា​មួយ​នៅ​ក្នុង​កុំ​ព្យូទ័រ ឬ​ឧបករណ៍​នានា​ ប្រសិន​បើ​គេ​ចង់​កែ​ប្រែ​គេ​អាច​យក​វា​បក​លប់​កម្មវិធី​ចាស់​ចោល​ហើយ​បញ្ចូល​កម្មវិធី​ថ្មី ដើម្បី​ផ្លាស់​ប្តូរ​ការ​ប្រតិបត្តិ​ការ​របស់​វា​។

+ EEPROM Electrically Erasable Programmable Read-Only Memory ជា​ប្រភេទ​ Memory Chip ម្យ៉ាង​ដូច​គ្នា​ទៅ​ហ្នឹង​ EPROM ដែរ​ប៉ុន្តែ​វា​អាច​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​នៅ​លើ​ឧបករណ៍​ អេឡិចត្រូនិក ផ្សេង​ទៀត​ផង​ដែរ ដូច​ជា Flash Memory។ល។

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 11 ខែ​កុម្ភៈ 2011, in ចំណេះ​ដឹង​ទូរទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: