យន្តហោះ​ចម្បាំង​សៀម​នឹង​គ្មាន​ដី​កប់

តើមានអីត្រូវព្រួយទៀត? អាយន្ដហោះចម្បាំងរបស់សៀមហ្នឹង ដឹងតែខ្ទេចឥតដីកប់ហើយ។

កាំជ្រួចមីសស៊ីល FN-6 គឺជាកាំជ្រួចមីសស៊ីលលីនៅលើស្មា ប្រើសម្រាប់បាញ់ទម្លាក់យន្តហោះដែលហោះនៅក្នុងរយៈកំពស់មធ្យម។ ហើយប្រភេទនៃកាំជ្រួចបាញ់យន្តហោះលីនៅលើស្មានេះ គឺជាបច្ចេកវិទ្យាចុងក្រោយគេបំផុត ដែលទើបនឹងត្រូវបានស្រាវជ្រាវរកឃើញ ក្នុងពេលថ្មីៗនេះតែប៉ុណ្ណោះ។ ជាភាសាអង់គ្លេស អាវុធប្រភេទនេះត្រូវហៅថា MAPADS (man-portable air-defence missile system) ។

នៅពេលបាញ់ចេញ កាំជ្រួចនេះនឹងហោះដេញតាមយន្តហោះ នៅក្នុងល្បឿនមួយយ៉ាងលឿនជាទីបំផុត។ ហើយប្រការដែលវាអាចដេញតាមយន្តហោះបាន គឺដោយសារតែនៅនឹងក្បាលរបស់វា មានប្រព័ន្ធរាវរកកាំស្មី infrared ដែលភាយចេញពីកំដៅនៃម៉ាស៊ីនយន្តហោះ។ ដូចនេះកាំជ្រួចមីសស៊ីល FN-6 មិនត្រូវការរាដា សម្រាប់បង្ហាញផ្លូវដើម្បីហោះទៅរកយន្តហោះឡើយ។ ពោលគឺកំដៅភាយចេញពីម៉ាស៊ីនយន្តហោះ ដែលជាអ្នកបង្ហាញផ្លូវវាឲ្យហោះទៅរកយន្តហោះនោះ។

ផ្ទុយទៅវិញ យើងក៏ត្រូវធ្វើការកត់សម្គាល់ផងដែរថា ដើម្បីការពារខ្លួន យន្តហោះចម្បាំងប្រើប្រាស់នូវដុំលោហៈធាតុដុតឡើងក្រហមដូចរងើកភ្លើង (flare) សម្រាប់បាចចេញពីក្នុងយន្តហោះ ក្នុងគោលបំណងបញ្ឆោតកាំជ្រួចមីសស៊ីល infrared ទាំងនោះ ឲ្យហោះដេញតាមដុំលោហៈធាតុទាំងនោះវិញម្តង។ ក៏ប៉ុន្តែមធ្យោបាយនេះ គ្រាន់តែជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់តែប៉ុណ្ណោះ ព្រោះកាំជ្រួចមីសស៊ីល FN-6 របស់ចិនដែលទើបនឹងផលិតចេញថ្មីនេះ អាចធ្វើការកត់សម្គាល់រវាងដុំលោហធាតុដែលត្រូវបានបាចចេញពីយន្តហោះ និងម៉ាស៊ីនរបស់យន្តហោះផ្ទាល់។ គឺវាហោះដេញតាមតែម៉ាស៊ីនយន្តហោះតែប៉ុណ្ណោះ។

អ្នកដែលមានគំនិតផ្តួចផ្តើមឲ្យបង្កើតកាំជ្រួចមីសស៊ីលលីបាញ់នៅលើស្មានេះមុនគេបង្អស់ គឺជាតំណាងរាស្ត្រអាមេរិកាំងម្នាក់ប្រចាំរដ្ឋ texas ។ គឺថាគោលបំណងធំជាងគេនៃការបង្កើតកាំជ្រួចមីសស៊ីលលីបាញ់លើស្មានេះ គឺសម្រាប់ជួយដល់ពួកតាលីបង់ នៅក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអតីតសហភាពសូវៀត ដែលបានចូលកាន់កាប់ប្រទេស Afghanistan ។ ហើយនៅពេលដែលកាំជ្រួចប្រភេទនេះត្រូវបានបង្កើតឡើង និងត្រូវបានផ្តល់ជាជំនួយដល់ពួកតាលីបង់ យន្តហោះរុស្សីជាច្រើនគ្រឿងរាប់មិនអស់ត្រូវបានបាញ់ធ្លាក់។ ដូចនេះគេអាចនិយាយបានថា អតីតសហភាពបានដកទ័ពចេញពីប្រទេស Afghanistan ក៏ដោយសារកាំជ្រួចលីបាញ់នៅលើស្មានេះដែរ។ ក៏ប៉ុន្តែជាអកុសល នៅពេលដែលពួកតាលីបង់ឈ្នះសង្គ្រាម ពួកនេះក៏បានងាកមកប្រឆាំងនឹងសហរដ្ឋអាមេរិកវិញម្តង ​។

អត្ថបទ​វិចិត្រ ហៅ​ខ្ចូច

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 11 ខែ​កុម្ភៈ 2011, in ព័ត៌មាន​ជា​ភាសា​ខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: