ទំនាក់​ទំនង​រវាង​ IS និង Organization

IS និង Organization មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​រមួត​ដែល​​មាន​ដូច​ខាង​ក្រោម :

យើង​បាន​ចែក​ប្រព័ន្ធ​ព័ត៌​មាន​​​ជា ៣ ប្រភេទ​សំខាន់​ៗ​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត​ជា​មួយ ក្រុម​ហ៊ុន ឬ​អង្គការគឺ
– MRS = Management Reporting System ប្រព័ន្ធ​ព័ត៌​មាន ស្តី​ពី​ការ​ធ្វើ​របាយ​ការ​​ណ៍​ស្តី​ពី​​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃ ដែល​ប្រព័ន្ធ​ព័ត៌​មាន​នេះ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ ក្រុម​អ្នក​ដំណើរ​ការ​(Operation Management) គឺ​ជា​អ្នក​ដែលធ្វើ​ការ​តាម​ជំនាញ ដែល​ទទួល​ការ​ងារ ពី​ខាង​អ្នក​ចាត់​ចែង​ប្រតិបត្តិ​ការ (Tacicl Management) បាន​ដាក់​ឲ្យ​ ហើយ​ព័ត៌​មាន​នេះ​ក៏​ត្រូវ​បាន អ្នក​ចាត់​ចែង​ប្រតិបត្តិ​ការ (Tacicl Management) យក​ទៅ​ប្រើ​ប្រាស់​បន្តិច​បន្តួច​ផង​ដែរ​។

– DSS = Decision Supporting System ប្រព័ន្ធ​ព័ត៌​មាន​ស្តី​ពី​ការ​សម្រេច​ចិត្ត​លើ​ការ​​បញ្ជា​​ឲ្យ​ប្រតិបត្តិ​កិច្ចការ​ ដែល​ព័ត៌​មាន​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ អ្នក​ចាត់​ចែង​ប្រតិបត្តិ​ការ (Tacicl Management) ដើម្បី​វិភាគ​កិច្ច​ការ​ដែល អ្នក​ដឹក​នាំ​ថ្នាក់​កំពូល​ (Strategic Management) បាន​ដាក់​ឲ្យដើម្បី​ចាត់​ចែង​ឲ្យ ក្រុម​អ្នក​ដំណើរ​ការ​(Operation Management) ប្រតិបត្តិ​ ដើម្បី​ឲ្យ​បាន​លទ្ធ​ផល​គួរ​ជា​ទី​ពេញ​ចិត្ត​សម្រាប់ អ្នក​ដឹក​នាំ​ថ្នាក់​កំពូល​ (Strategic Management) ​។ ប្រព័ន្ធ​ព័ត៌​មាន​នេះ​ក៏​ត្រូវ​បាន​ អ្នក​ដឹក​នាំ​ថ្នាក់​កំពូល​ (Strategic Management) ​យក​ទៅ​ប្រើ​ប្រាស់​ច្រើន​ផង​ដែរ​។

– EIS = Executive Information System ប្រព័ន្ធ​ព័ត៌​មាន ស្តី​អំពី​​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ដឹក​នាំ​ក្រុម​ហ៊ុន​ឲ្យ​ខិត​ទៅ​រក ភាព​ជោគ​ជ័យ ដូច​នេះ​ប្រព័ន្ធ​ព័ត៌​មាន​នេះ​ត្រូវ​បា​ន​ប្រើ​ប្រាស់​ដោយ អ្នក​ដឹក​នាំ​ថ្នាក់​កំពូល​ (Strategic Management) ក្នុង​ការ​​ស្វែង​រក​យុទ្ធសាស្ត្រ​ក្នុង​ការ​នាំ​ក្រុម​ហ៊ុន​ទៅ កាន់​ចំណុច​ណា​មួយ​ ហើយ​ទើប​ដាក់​ចុះ​ទៅ​ឲ្យ​ អ្នក​ចាត់​ចែង​ប្រតិបត្តិ​ការ (Tacicl Management) ដើម្បី​វិភាគ​ហើយ​បញ្ជា​ប្រតិបត្តិ​​តាម​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​។

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 11 ខែ​កុម្ភៈ 2011, in ព័ត៌​មាន​ទូទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: