ថៃ​ប្រុង​ប្រើ​ចង្កូម​ពិត​ៗ


កាល​ពី​ម្សិល​មិញ​នេះ ទូរទស្សន៍​មួយ​របស់​ប្រទេស​ថៃ​បាន ចាក់​ផ្សាយ​នូវ​ការ​រៀប​ចំ​ទាហ៊ានក្មេង​ៗ​របស់​ខ្លួន​ ដែល​ជា​ទាហ៊ាន​ដែល​ជាប់​កាតព្វកិច្ច​ជាតិ យក​មក​ត្រៀម និង​បង្អួត​សាច់​ដុំ​ដាក់​កម្ពុជា​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​កម្ពុជា​មិន​ខ្វល់ ព្រោះ​យើង​រង់​ចាំ​ស្វា​គមន៍​ជា​និច្ច​ពី​សំណាក់​អ្នក​ប្រកួត​កំពូល​ល្បិច​សៀម​។

យើង​ក៏​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ ពួក​គេ​រៀប​ចំ​ទាហ៊ាន​នេះ ដើម្បី​ត្រៀម​ធ្វើ​ការ​រៀប​ចំ​សមយុទ្ធ​​បាញ់​គ្រាប់​ពិត​រវាង​យោធា​ថៃ និង​សហរដ្ឋ​អាមេរិក​ ឬ​ចង់​បង្ហាញ​ថា​ខ្លួន​នឹង​ឡើង​សៃ​វៀន​កម្លាំង​ជា​មួយ​កម្ពុជា​។ ប៉ុន្តែ​កា​បង្អួត​ចងកូម​នេះ​អាច​គ្រាន់​តែ​ជា​ការ​​​គំរាម​​នោះ​​ទេ ព្រោះ​តាម​ដំណឹង​ពី ទូរទស្សន៍​នានា​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជាបាន​ឲ្យ​ដឹង​ថា ពេល​នេះ​ទេវតា​បើក​ព្រះ​នេត្យ ដែល​លោក​នឹង​​បញ្ជូន​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គកា​សហប្រជាជាតិ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​នេះ​។

កម្ពុជា​នៅ​តែ​ឈរ​លើ​ជំហរ​ច្បាប់​អន្តរជាតិ ប៉ុន្តែសៀម​នៅ​តែ​ឈរ​លើ​ជំហរ​គេច​​វេស​ពី​ច្បាប់​អន្តរជាតិ​បែរ ប្រើ​កម្លាំង​ដើម្បី​បង្ខំ​កម្ពុជា ប៉ុន្តែ​មើល​ទៅ​ពិត​ជា​មិន​អាច​នោះ​ឡើយ​ព្រោះ​កម្ពុជា​ក៏​ជា​ជន​ជាតិ​ដែល​មាន​ ឈ្មោះ​ល្បី​ក្នុង​ការ​ធញវើ​សង្រាម​តាំង​ពី​បុរាណ​កាល​មក​ម្លេះ​ ដូច​នេះ​យើង​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា​ថៃ​ពិត​ជា​មិន​អាច​លេប​ទិក​ដី​យើង​សូម្បី​តែ​បន្តិច​ណា​ឡើយ​។

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 10 ខែ​កុម្ភៈ 2011, in ព័ត៌មាន​ជា​ភាសា​ខ្មែរ. Bookmark the permalink. មតិ 3.

  1. ប៉ុន្តែ​មើល​ទៅ​ពិត​ជា​មិន​អាច​នោះ​ឡើយ​ព្រោះ​កម្ពុជា​ក៏​ជា​ជន​ជាតិ​ដែល​ មាន​ ឈ្មោះ​ល្បី​ក្នុង​ការ​ធញវើ​សង្រាម​តាំង​ពី​បុរាណ​កាល​មក​ម្លេះ​
    what do you mean . I hope this better than before when war Khmer is loss .
    I hope the god of Preah Vihear Protect Khmer people with peace ,self and good .

    • ក្នុង​អត្ថ​ន័យ​នេះ​ក្នុង​នាម​ខ្ញុំ​ជា​ខ្មែរ ខ្មែរ​ពិត​ជា​ស្រឡាញ់​សន្តិភាព​ណាស់ ប៉ុន្តែ​អ្វី​ដែឡ​មិន​គួរ​កើត​ឡើង​គឺ មាន​មនុស្ស​ឈ្លាន​ពាន ចង់​លេប​យក​ទឹក​ដី​យើង​។ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ព្រះ​មហា​វិរក្សត្រ​កម្ពុជា​គ្រប់​ព្រះ​អង្គ​សុទ្ធ​តែ​ពូកែ​ធ្វើ​សឹក ដូច​ជា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី២ ទី​៧ ។ល។ សុទ្ធ​តែ​ជា​ព្រះ​មហាវីរក្សត្រ​ដ៏​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ដូច​នេះ​យើង​មិន​សង្ឃឹម​ថា​សៀម​អាច​លេប​យក​ទឹក​ដី​យើង​បាន​នោះ​ឡើយ​។

      ដូច​នេះ​យើង​មាន​មោទនភាព​ណាស់​ក្នុង​នាម​ជា​ខ្មែរ ជា​ជនជាតិ​ដែល​មាន​ឈ្មោះ​ល្បី​មួយ​ដែរ​​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: