អាមេរិក​ជួយ​ខាត់​ចង្កូមឲ្យ​សៀម

ពេល​នេះ សហរដ្ឋ​អាមរិក​បាន​ត្រៀម ​ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ​ ជា​មួយ​រាជាណាចក្រ​ថៃ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ កូប្រាហ្គោល “Cobra Gold” នា​ថ្ងៃ​ទី ១៨ កុម្ភះ ២០១១ ខាង​មុខ​នេះ​។ កម្ពុជា​បាន​ព្យាយាម​ផ្តល់​ដំណឹង​ ដោយ​សារ​​ជា​ច្រើន​ដើម្បី​ប្រាប់​ទៅ​ អគ្គលេខាធិកា​សន្តិសុខ​ពិភពលោក ជា​ច្រើន​ដង​ក្នុង​គោល​បំណង​ឲ្យ​មាន​ការ​អន្តរាគមន៍​ចំពោះ​រឿង​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ដំណឹង​ណាមួយ​បាន​ត្រឡប់​មក​វិញ​ទេ​។

ផ្ទុយ​ទៅ​វិញ ពេល​នេះ​សហរដ្ឋ​អាមរិក បាន​ព្យាយាម​បង្ហាញ​សាច់​ដុំ​របស់​ថៃ ក្នុង​កំឡុង​ពេល​ដែល ភាព​តាន​តឹង​រវាង​ថៃ​និង​កម្ពុជា​នៅ​តែ​បន្ត ។ សមយុទ្ធ​រួម​គ្នា​នេះ​ហាក់​បញ្ជាក់ ពី​គោល​បំណង​មួយ​ដែល​យើង​ស្ទើ​ស្មាន​មិន​ដល់ ក្នុង​ស្ថាន​ភាព​បែប​នេះ សមយុទ្ធ​បែប​នេះ តើ​សារ​ដែល​ផ្ញើរ​ទៅ​នោះ​វា​បាត់​ទៅ​ណា​ហើយ​? ឬ គេ​យក​ចូល​ធុង​សម្រាម​ទៅ​ហើយ?

ពេល​នេះ​យើង​ជា​ខ្មែរ​មាន​តែ ប្រើ​ប្រាស់​កម្លាំង​ផ្ទាល់​ខ្លួន​ដើម្បី​ទប់​ស្កាត់ និង​ទប់​ទល់​ជា​មួយ​សៀម ខ្មែរ​មិន​មែន​ជា​ជាតិ​សាសន៍​ដែល​ចូលចិត្ត​ឈ្លាន​ពាន​គេ​នោះ​ទេ ប៉ុន្តែ​ខ្មែរ​ជា​ជាតិសាស្ត្រ​ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព បើ​គេ​លេង​យើង​មុន យើង​ក៏​ត្រូវ​លេង​គេ​វិញ​ដែរ មិន​អាច​រង់​ចាំ​ឲ្យ​គេ​លែង​តាម​ចិត្ត​នោះ​ទេ​។

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 9 ខែ​កុម្ភៈ 2011, in ព័ត៌មាន​ជា​ភាសា​ខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: