ចន្លោះ​មើល​ឃើញ និង​មើល​មិន​ឃើញ​ របស់​ខ្មែរយូនី​កូដ


លោក​អ្នក​ធ្លាប់​បាន​ដឹង​ហើយ​ថា នៅ​ក្នុង​ខ្មែរយូនីកូដ មាន​​ចន្លោះ​ពីរ​ប្រភេទ គឺ​ចន្លោះ​មើល​ឃើញ​ (Space) និង​ចន្លោះ​មើល​មិន​ឃើញ (Zero Space) ចន្លោះ​ទាំង​ពី​នេះ​មាន​គុណ​ប្រយោជន៍​ខុស​គ្នា​ដែល​យើង​ត្រូវ​ការ​បំផុត​។

ចន្លោះ​មើល​ឃើញ : គឺ​ជា​ចន្លោះ​ម្យ៉ាង​របស់​ខ្មែរ​យូនីកូដ ដែល​វា​មាន​គុណ​ប្រយោជន៍​សម្រាប់​បង្ហាញ​តំបនន់​ដែល​ត្រូវ បង្ហាញ​ដូច​ជា “ខ្ញុំ និង​អ្នក” ​វា​មាន​សារ:​សំខាន់​ណាស់​​សម្រាប់​បង្ហាញ​នូវ​សោភណ្ឌភាព​របស់​អត្ថបទរបស់​លោក​អ្នក ចំពោះ​ការ​ប្រើ​ប្រាស់​របស់​វា​គឺ​ងាយ​បំផុត គឺ​លោក​អ្នក​គ្រាន់​តែ​ចុច Shift ជាមួយ​នឹង Space ក្នុង​ពេល​តែ​មួយ​នោះ​វា​នឹងបង្ហាញ​ចន្លោះ​នេះ​ឲ្យ​លោ​កអ្នក​ដូច​បំណង​។

ចន្លោះ​មើល​មិន​ឃើញ : គឺ​ជា​ចន្លោះ​ម្យ៉ាង​របស់​ខ្មែរ​យូនីកូដ​ដែរ ដែល​វា​មាន​គុណ​ប្រយោជន៍​សម្រាប់​បង្ហាញ​នូវ​ចន្លោះ​ដែល​​លាក់​បាំង ពី​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ​ទៀត​នៅ​ក្នុង​អត្ថបទ​របស់​លោក​អ្នក​ អ្វី​ដែឡ​ល្អ​ជាង​នេះ​ទៅ​ទៀត​លោក​អ្នក​ពុំ​ចាំ​បាច់​បារម្ភ​ជា​មួយ​ការ​ចុះ​បន្ទាត់​នោះ​ទេ ព្រោះ​ពាក្យ​នី​មួយ​ៗ​របស់​លោក​អ្នក​នឹង​ត្រូវ​​រក្សា​សភាព​ដើម​ទាំង​អស់​។ រី​ឯ​ការ​ប្រើ​ប្រាស់​វិញ​ គឺ​មាន​ភាព​ងាយ​ស្រួល​ដូច​ ចន្លោះ​មើល​ឃើញ​អញ្ជឹង គឺ​លោក​អ្នក​គ្រាន់​តែ​វាយ Space តែ​ប៉ុណ្ណោះ​នោះ​លោក​អ្នក​នឹង​ទទួល​បាន​ចន្លោះ​ដែល​មើល​មិន​ឃើញ​នៅ​ក្នុង​អត្ថបទ​របស់​លោក​អ្នក​ជា​មិន​ខាន​។

សំគាល់ : ចំពោះ កម្មវិធី​របស់ Open Office វានឹង​បង្ហាញ​ចន្លោះ​មើល​មិន​ឃើញ​ជូនលោក​អ្នក​ដើម្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន ការ​ភ្លេច​ភ្លាំង​របស់​លោក​អ្នក​ ក្នុង​ពេល​កំពុង​វាយ​។

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 9 ខែ​កុម្ភៈ 2011, in ព័ត៌មាន​បច្ចេកទេស. Bookmark the permalink. មតិ​មួយ​.

  1. ចន្លោះ​មើល​មិន​ឃើញ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង ដើម្បី​ចុះ​បន្ទាត់​មែន។ ម្យ៉ាង​ទៀត បើ​រៀប​ទំព័រ​ឲ្យ​មាន​ខ្នាត​ផ្សេង​ពី​ដើម មិន​បាច់​រវល់​នឹង​ការ​ដក​ឃ្លា​ត្រង់​នេះ ត្រង់​នោះ​ទៀត​ទេ។ តែ​បញ្ហា​ធំ គឺ​បើ​ផ្លាស់​ពី​វិនដូវស៍​អិច​ភី​មក​វិនដូវស៍​វិស្តា រក​ផ្លែ​ចុច​ចន្លោះ​មិន​​ឃើញ​នេះ មិន​ឃើញ​ទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: