គន្លឹះ​សំខាន់ៗ​ក្នុង​ការ​គ្រប់​គ្រង​កំហឹង

តើ​លោក​អ្នក​ធ្លាប់​មាន​គិត​ដែរ​ទេ​ថា លោក​អ្នក​​ខឹង​នៅ​ពេល​ណា? ហើយ​លោក​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ដែល​​លោក​អ្នក​ខឹង​? ថ្ងៃ​នេះ​ សួស្តី​ សូម​ណែនាំ​លោក​អ្នក​អោយ​បាន​យល់​ពី​វិធី​សាស្ត្រក្នុង​ ការ​គ្រប់​គ្រង​កំហឹង​ តាម​បែប​ចិត្ត​សាស្ត្រ នោះ​លោក​អ្នក​នឹង​មិន​ទំនង​ជាមាន​កំហឹង​ច្រើន​ដូច​មុន​នោះ​ឡើយ​។

កំហឹង ​ ជា​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស តែ​ទោះ​ជា​យ៉ាងណា​អ្នក​មិន​អាច​មាន​កំហឹង​នៅ​ពេល​ណា​ដែល​អ្នក​ចង់​ខឹង ហើយ​មិន​អាច​ក្រោធ​ខឹង​ដាក់​មនុស្ស​គ្រប់​រូប និង​អ្វី​គ្រប់​យ៉ាង​បាន​ទេ។ ជា​ញឹកញាប់​មនុស្ស​ដែល​បង្ហាញ​កំហឹងចេញ​​ជា​សាធារណៈ ត្រូវ​គេ​ចាត់ទុក​ថា ជា​មនុស្ស​មិន​ធំ​ពេញវ័យ និង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ហើយ​សង្គម​ភាគច្រើន​មើលងាយ​ដល់​មនុស្ស​បែប​នេះ​ដែរ​​។

អ្នក​ ចិត្តសាស្ត្រ​ប្រើ​ពាក្យ​ការគ្រប់គ្រង​កំហឹង ​ដើម្បី​​បង្រៀន​មនុស្ស​ អំពី​បច្ចេកទេស​​​នៃ​ការ​​គ្រប់គ្រង​អារម្មណ៍​ដ៏​ខ្លាំង​នេះ។ ដូចនេះ​តើ​អ្នក​នឹង​ធ្វើ​អ្វី​នៅ​ពេល​ដែល​​អ្នក​មាន​កំហឹង​យ៉ាង​ខ្លាំង ហើយ​កាន់​តែ​ពុះកញ្ជ្រោល​​ឡើងៗ?

១) ពេល​ដែល​កំហឹងជិត​ផ្ទុះ ​ដំបូង​អ្នក​គួរ​តែ​ដក​ដង្ហើម​ឱ្យ​វែងៗ​។ នៅ​ពេល​ដែល​អ្នក​ដក​ដង្ហើម​ហើយ​ សូម​​ផ្ដោត​អារម្មណ៍​ទៅ​លើ​ដង្ហើម​នៃ​ខ្លួនប្រាណ​​របស់​អ្នក​ផង​ ​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល មិន​សូវ​តឹងតែង​នោះ​ឡើយ​ ដូចនេះអ្នក​នឹង​មិន​សូវ​ជា​​ផ្ទុះ​កំហឹង​ប៉ុន្មាន​នោះ​​ទេ។

២) ចូរ​អ្នក​ព្យាយាម​រាប់​អោយ​បាន​​​យ៉ាង​តិច​​ត្រឹម​​ដប់។ វិធី​នេះ​ធ្វើ​ឱ្យ​អ្នក​បង្វែរ​អារម្មណ៍​ខឹង​ ទៅ​រក​ការ​រាប់​ដល់​ដប់​វិញ ហើយ​ពេល​វេលា​បន្តិចបន្តួច​ដែល​ផ្ដោត​លើ​អ្វី​ផ្សេង​ទៀត​នេះ ​អាច​ធ្វើ​ឱ្យ​លោក​​អ្នក​ មាន​ពេល​គ្រប់គ្រង​​អារម្មណ៍ ដើម្បី​គិត​អំពី​ប្រតិកម្ម​របស់​អ្នក​ ចំពោះ​ស្ថានភាព​ដែល​លោក​អ្នក​កំពុង​ធ្វើ និង​សកម្ម​ភាព​ដែល​នឹង​ធ្វើ​នា​ពេល​ខាង​មុខ​។

៣) ប្រសិន​​បើ​លោក​​អ្នក​មាន​អារម្មណ៍​អវិជ្ជមាន​ដែល​បង្ក​ដោយ​នរណា​ម្នាក់​​​ នោះ លោក​អ្នក​​ត្រូវ​ប្រើប្រាស់​ការសើច​វិញ​ ដើម្បី​កុំ​ឱ្យ​ឆេវឆាវ វា​ប្រសើរ​ជាង​ការ​ប្រកែក​តវ៉ា។ វិធី​នេះ​អាច​បង្ហាញ​ថា អ្នក​គឺ​ជា​មនុស្ស​ម្នាក់​មានការ​ច្នៃប្រឌិត ​ដែល​ចេះ​​ស្វែង​រក​ដំណោះ​ស្រាយ​ ​សម្រាប់​ស្ថានការណ៍​មួយ​ដែល​មាន​ភាព​លំបាក​បំ​ផុត​។

៤) ស្វែង​រក​មូលហេតុដែល​បណ្តាល​អោយអ្នក​មានកំហឹង ដើម្បី​​ឱ្យ​​អ្នក​​អាច​ទប់​​អារម្មណ៍​ខ្លួនឯង​បាន ហើយ​បន្ទាប់​មក​អ្នក​អាច​រំសាយ​​កំហឹង​វិញ​ នៅ​ក្នុង​ស្ថាន​ភាព​ណា​មួយ​ដ៏​ ប្រសើរ​ជាង​នេះ​ ដោយ​ការ​កម្សាន្ត ការ​លែង​កីឡា​ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​។ល។

៥) ការ​អនុគ្រោះ ​ក៏​ជា​មធ្យោបាយ​មាន​ប្រសិទ្ធ​ភាព​មួយ​ដែរ​ ដើម្បី​កាត់​បន្ថយ​កំហឹង។ ប្រសិន​បើ​​លោក​អ្នក ​​ចេះ​អនុគ្រោះ​ដល់​នរណា​មួយ​លើ​បញ្ហា​តូច​មួយ​នោះឡើយ ហើយ​​អ្នក​មិន​ចាំបាច់​គុំកួន​អ្វី​នោះ​​​ទេ បើ​មិន​អ៊ីចឹង​ទេ អ្នក​អាច​ចាប់​ផ្ដើម​និយាយ​ឱ្យ​ដាច់​ស្រេច​ជាមួយ​មនុស្ស​នោះ ដោយ​លើ​ហេតុ​ផល​អោយ​បាន​ច្បាស់​លាស់​។

វិធីសាស្ត្រ​គ្រប់​គ្រង​ អារម្មណ៍​របស់​​ជនជាតិ​អាស៊ី គឺ​គេ​អនុវត្ត​ ការ​សំយោគ​អារម្មណ៍​ ឬ​ការ​សមាធិ​ឱ្យ​បាន​ទៀងទាត់ ដូចនេះ​កាយ និង​ចិត្ត​របស់​អ្នក​​ទាំង​នោះ​​ មិន​សូវ​​ឆេវឆាវ​នោះ​​​ទេ។ ភាព​មិន​ឆេវឆាវ​នឹង​ធ្វើ​ឱ្យ​អ្នក​នៅ​តែ​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ នៅ​ ពេលដែល​ស្ថិត​ក្នុង​ស្ថានភាពលំបាក​ជា​ងនេះ។​ ​​ចំនុច​ទាំង​អស់​ដែល សួស្តី ​បាន​រៀប​រាប់​ខាង​លើ​ គឺ​ជា​វិធី​សាស្ត្រ​ក្នុង​​ការ​គ្រប់គ្រង​ និង​ទប់​ស្កាត់​កំហឹង ​ដែល​បាន​ណែ​នាំ​ដោយ​អ្នក​​ចិត្តសាស្ត្រ​ជា​ច្រើន​នៅ​លើ​ពិភព​លោក​៕

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 9 ខែ​កុម្ភៈ 2011, in ព័ត៌មាន​ជា​ភាសា​ខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: