អ្នកណាថា Open Source អត់សុវត្ថិភាព?

ក្នុងនេះសុំលើកឡើងអំពីប្រព័ន្ធដំណើរការប្រភេទ លីនុច!

ទោះបីជាវាជាកូដបើកចំហរក្ដី ពួកគេបានសិក្សាយ៉ាងស៊ីជម្រៅអំពីសុវត្ថិភាពទាំងនេះ។ ប្រព័ន្ធលីនុចចែកជាពីរគឺ សម្រាប់ម៉ាស៊ីនបម្រើ (server) និង អ្នកប្រើទូទៅ (user)។ ចំពោះប្រភេទលីនុចអ្នកប្រើទូទៅ គឺគេចែកជាពីរគណនីទៀតគឺ Root និង User ។ តើ root ហ្នឹងយ៉ាងម៉េច?
root ជាគណនីមេធំបំផុត ដែលគ្រប់គ្រងបណ្ដាញទាំងមូល ហើយមេរោគចូលបានលុះត្រាតែគណនី root នេះដំណើរការ។ ហើយគណនី root មួយនេះមិនអាចប្រើដោយផ្ដេសផ្ដាស់បានទេ។ មេរោគពុំអាចចូលមកអុកឡុក ឬ កែប្រែទិន្នន័យរបស់យើងបានទេ កាលណាយើងមិនប្រើគណនី root។
ចុះបើមានចូល? មានអីពិបាក ចុចតែចាប់ផ្ដើមម៉ាស៊ីនឡើងវិញបាត់ឯង ទោះជាយ៉ាងណាក៏នៅតែមិនអាចអុកឡុកកើត។ ហើយបើថាមេរោគលីនុចសាហាវ អ៊ីចឹងមិនបាច់ទេក្រុមហ៊នទូរស័ព្ទដែលប្រើ UNIX ! ហ្មត់ដូចគ្រួសត្រូវឡានកិនបាត់ហើយ!
Linux កើតឡើងពី UNIX ។ នៅទ្វីបអឺរ៉ុបគេចូលចិត្តប្រើ Linux បំផុត។ ហើយនៅប្រទេសកម្ពុជាក៏កំពុងអភិវឌ្ឍខ្លួនប្រើប្រព័ន្ធនេះមួយដែរ ដូច ជានៅក្រុមហ៊ុន វែប អេសសិនសល , និងបណ្ដាអ្នកអភិវឌ្ឍកម្មវិធីមួយចំនួនធំទៀត។ ដោយសារតែវាមានសុវត្ថិភាពខ្ពស់បំផុត ពុំមានអ្នកណាអាចលួច ឬ មេរោគណាអាចចូលបានទេ។

ចំពោះម៉ាស៊ីនបម្រើវិញ គឺជាចំណុចមួយដ៏ធំសម្រាប់មេរោគ។ តែពួកមេរោគទាំងឡាយអាចចូលបានដោយពិបាកបំផុត។ ហើយហេតុអីបានជាមេរោគចូលបាន? ព្រោះ server វាដំណើរការជាគណនី root។

អ្នកគិតមើលទៅមើល៍ កម្មវិធី Firefox ជាគម្រូស្រាប់ ដែលជាកម្មវិធីកូដបើកចំហរហើយមានសុវត្ថិភាពខ្ពស់ និងល្បីល្បាញទូទាំងពិភពលោក! តើអ្នកមានឆ្ងល់ទេថា តើហេតុអ្វី?

សូមចងចាំថា ទោះបីវាជារបស់ឥតគិតថ្លៃក៏ពិតមែន តែពួកគេក៏បានសិក្សាស៊ីជម្រៅ ដើម្បីឲ្យប្រព័ន្ធមួយនេះល្អ មានសុវត្ថិភាពខ្ពស់ បើមិនអ៊ីចឹង មិនមែនប្រព៏ន្ធ Ubuntu ល្បីទេ។ មិនមែនស្ទើរតែគ្រប់ hosting server ប្រើប្រព័ន្ធលីនុច CentOS ឬ RedHat នោះទេ។ «ឃើញរបស់ថោក កុំអាលថាអន់»។

ព្រោះបងប្អូន និង មនុស្សមួយចំនួនតែងគិតថា របស់កូដបើកចំហរគឺប្រើមិនកើតទេ ហើយឥតមានសុវត្ថិភាពសោះ។ …. ។ ឥឡូវខ្ញុំមានសំនួរសួរថា តើរាល់ថ្ងៃមានឈឺក្បាលរឿងមេរោគក្នុងកុំព្យូទ័រដែរឬទេ?

សរសេរ​ដោយ​វិចិត្រ​ហៅ​ខ្ចូច ចែក​ចាយ​ចំណេះ​ដឹង​របស់​គាត់​ជូន​អ្នក​មិន​ទាន់​ជ្រួត​ជ្រាប

About សេវាកម្ម​ខ្មែរ

បុរស​ក្រោយ​កញ្ចក់

Posted on 8 ខែ​កុម្ភៈ 2011, in ព័ត៌មាន​ជា​ភាសា​ខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: