យូប៊ូនទូ

លោក​អ្នក​ធ្លាប់​ដឹង​ហើយ​ថា យូនិច និង លីនុច គឺ​ជា​​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​សុវត្ថិភាព​មួយ ដ៏​មានឈ្មោះ​ល្បី​លើ​ពិភព​លោក ទោះ​បី​ជា​មាន​ទី​ផ្សារ​មិន​ស្មើ និង​ប្រព័ន្ធ​ប្រតិបត្តិការ​បង្អួច​របស់ ម៉ៃ​ក្រូសូហ្វ​ ក៏​ដោយ​។ ប៉ុន្តែ​ចំនួន​នៃ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ ប្រតិបត្តិ​ការ​ប្រភេទ លីនុច គឺ​កំពុង​តែ​កើន​ឡើង​ជា​លំដាប់​។

លីនុច បាន​ក្លាយ​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​សម​គួរ​ផង​ដែរ ព្រោះ​តែ​ប្រព័ន្ធ​នេះ​មាន​លក្ខណៈ​ពិសេសៗ​ជា​ច្រើន ហើយ​អាច​ទាញ​យក​ទៅ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត​ផង។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក លីនុស ទ័រវ៉ាល់ (Linus Torvalds) ដែល​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ល្បីល្បាញ​ម្នាក់។

ក្នុង​ឆ្នាំ ១៩៨៧ ជាមួយ​ប្រាក់​សន្សំ​មួយ​ចំនួន លោក ទ័រវ៉ាល់ បាន​ទិញ​កុំព្យូទ័រ​មួយ​ដែល​មាន​ឈ្មោះ​ថា Sinclair QL ដែល​ជា​កុំព្យូទ័រ​ដំបូង​បំផុត​ក្នុង​ពិភព​លោក។ តែ​ទោះ​យ៉ាង​ណា​ក្ដី ក៏​លោក​មិន​ពេញ​ចិត្ត​នឹង​កុំព្យូទ័រ​នេះ​ដែរ។ នៅ​ឆ្នាំ ១៩៨៨ លោក​បាន​ឈាន​ជើង​ចូល​ទៅ​រៀន​នៅ​ក្នុង​សកលវិទ្យាល័យ​ ហេសសិនគី (Helsinki)ដើម្បី​សិក្សា​យក​បរិញ្ញាបត្រ​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ។

ក្រោយ​មក​លោក​បាន​ទិញ​កុំព្យូទ័រ​ថ្មី​មួយ​ទៀត​ឈ្មោះ IBM នៅ​ក្នុង​ឆ្នាំ​១៩៩១ ដែល​មាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ MS Dos តែ​គាត់​នៅ​តែ​មិន​ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​នេះ​ទេ។ ក្រោយ​មក​លោក​ក៏​បាន​សាក​ប្រើ​ប្រព័ន្ធ MINIX (បង្កើត​ដោយ​សាស្ត្រាចារ្យ​ជនជាតិ​ហូឡង់ Andrew Tanenbaum) ដែល​ជា​ប្រព័ន្ធ​ពឹង​ផ្អែក​លើ UNIX។

ដោយ​សារ​តែ MINIX មិន​មាន​លក្ខណៈ​ជា​កូដ​បើក​ចំហ ទើប​គាត់​សាកល្បង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​ធ្វើ​ការ​ពឹង​ ផ្អែក​លើ UNIX។ លោក ទ័រវ៉ាល់ បាន​ផ្អាក​ការ​សិក្សា​ដើម្បី យក​ពេល​មក​បង្កើត​ប្រព័ន្ធ​របស់​លោក ដែល​មាន​រយៈពេល​យូរ។

នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ​១៩៩១ គាត់​បាន​ផ្សាយ​ឲ្យ​ក្រុម​អ្នក​ប្រើ MINIX នូវ​ប្រព័ន្ធ​ថ្មី​របស់​លោក។ កំណែ​ទី​១​ត្រូវ​បាន​បញ្ចប់​ការ​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ហើយ​កំណែ​ទី​២​គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​ត្រូវ​បាន​ទទួល​ជា​ប្រព័ន្ធ​ផ្លូវ​ការ នៅ​ក្នុង​ជំនាន់​ទី​២។

ដោយ​សារ​តែ​មាន​ការ​ពេញ​និយម​ប្រើ​ប្រព័ន្ធ​មួយ​នេះ ទើប​មិត្ត​របស់​លោក​គឺ Ari Lemmke បាន​អនុញ្ញាត​ឲ្យ​លោក ទ័រវ៉ាល់ ប្រើ​សេវាកម្ម FTP របស់ Server ftp.funet.fi ដើម្បី​ចែក​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ដទៃ​ទៀត​អាច​ចូល​រួម​អភិវឌ្ឍ។ លោក​បាន​ដាក់​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ឈ្មោះ LINUX (លីនុច ) ដែក​កាត់​យក​ពី​ពាក្យ Linus’s MINUX។ តែ​លោក​គិត​ថា​ដូច​ជា​អាត្មា​និយម​ពេក លោក​ក៏​ចង់​ប្ដូរ​ទៅ​ជា Freax វិញ។ ក៏​ប៉ុន្តែ​ដោយ​សារ​ថត​នៅ​លើ FTP បាន​ដាក់​ថា Linux បាត់​ទៅ​ហើយ ទើប​ប្រព័ន្ធ​មួយ​នេះ​មាន​ឈ្មោះ Linux (លីនុច ) រហូត​មក។

ក្រោយ​មក​ទៀត​អ្នក​សរសេរ​កម្មវិធី​ផ្សេងៗ​ក៏​បាន​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​ រួម​គ្នា។ នៅ​ពេល​នេះ​លោក ទ័រវ៉ាល់ ផ្ដោត​តែ​លើ ខឺនែល​របស់​លីនុច ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ដើរ​បាន​ងាយ​ស្រួល និង កាន់​តែ​ប្រសើរ។

ភាព​ល្បី​ល្បាញ និង លក្ខណៈ​ពិសេស

ដោយ​សារ​តែ លីនុច ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​លើ​ពិភព​លោក​នោះ គឺ​នៅ​ពេល​បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេងៗ​បាន​យក លីនុច ធ្វើ​ជា​ប្រព័ន្ធ​ធំ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដូច​ជា៖ Debian, CentOS, RedHat, OpenSUSE, Ubuntu, moonOS ជា​ដើម ដែល​ដាក់​ឲ្យ​ដំណើរការ​នៅ​លើ​កុំព្យូទ័រ​ទូទៅ។ លើស​ពី​នេះ លីនុច ត្រូវ​បាន​គេ​យក​ទៅ​បង្កើត​សម្រាប់​ប្រព័ន្ធ​ទូរស័ព្ទ ដែល​មាន​ដូច​ជា​ប្រព័ន្ធ៖ Android, Maemo និង​ផ្សេងៗ​ទៀត។ ដោយ​សារ​តែ​ប្រព័ន្ធ លីនុច ពុំ​សូវ​មាន​ការ​រចនា​រូប​រាង​អេក្រង់​ខាង​មុខ​បាន​ស្អាត​ល្អ (ដូច​ជា​ពេល​ ខ្លះ​ប្រើ​តែ​ពាក្យ​បញ្ជា​សុទ្ធ ពុំ​មាន​រូប​បង្ហាញ​ទេ ) ទើប​អ្នក​អភិវឌ្ឍ​ផ្សេងៗ​បាន​បង្កើត​រូបរាង​អេក្រង់​ខាង​មុខ​ដើម្បី​ផ្ដល់​ ភាព​ទាក់​ទាញ​ឲ្យ លីនុច កាន់​តែ​ខ្លាំង។ មាន​ដូច​ជា៖

* GNOME
* KDE
* LXDE
* Xfce

ពេល​នេះ​ខ្ញុំ​សូម​លើក​យក​ប្រព័ន្ធ ប្រតិបត្តិ​ការ​មួយ​ដែល​ជា​ខ្សែ ស្រឡាយ​របស់​ លីនុច មួយ​ដែល​កំពុង​មាន​ការ​ពេញ​និយម​ ដ៏​សម្បើម​​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​នេះ​ នោះ​គឺ ប្រព័ន្ធ​ប្រតិបត្តិ​ការ យូប៊ុនទូ ​។ វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រក្សា​សិទ្ធិ​​ឯកសារ ដែល​វា​ពិបាក​ក្នុង​ការ​ ហែក​ យក​​ ឬ​ពពួក​មេរោគ​វា​ពិបាក​ក្នុង​ការ​ដំណើរ​ការ ឬ​វា​​លុក​ចូល ដើម្បី​រាត​ត្បាត​ ព្រោះ​អ្វី​ៗ ទាំងអស់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ រូត​។ រូត គឺ​ជា​​ម្ចាស់​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ យូប៊ុនទូ ដែល រូត​ នេះ​ជា​អ្នក​គ្រប់​គ្រង​ទាំង​ការ តភ្ជាប់​ទៅ​កាន់ លប់ កែប្រែ បន្ថែម​ ឯកសារ ឬ​ទិន្នន័យ​ណា​មួយ​​។ សូម្បី​តែ​ការ​បើក​មើល​ឯកសារ ឬ​ទិន្នន័យ​ណា​មួយ​ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត្តិ​ពី​ រូត​ សិន​ដែរ (រូត​ គ្រប់​គ្រង​រាល់​ប្រតិបត្តិ​ការ​របស់ ឯកសារ​ប្រព័ន្ធ​)​។

ដូច​នេះ​​រាល់​ប្រតិបត្តិការ​របស់​ មេរោគ ឬ​អ្នក​ហែក​យក ​គឺ​វា​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ រូត​ ជាមុន​សិន ប៉ុន្តែ​​ពួក​វា​ ក៏​អាច​ប្រតិបត្តិ​ការ​បាន​ជាមុន​នៅ​ក្នុង គណនី​ របស់​អ្នក​ប្រើប្រាស់​ ដើម្បី​វាយ​លុក​ ឬ​ហែក​យក​ឯកសារ​បាន​ផង​ដែរ​។ ប្រព័ន្ធ​ប្រតិបត្តិការ ​យូប៊ុន​​ទូ នេះ​គឺ​កំពុង​​តែ​មាន​ការ​ពេញ​និយម​យ៉ាង​សម្បើម​ពី​សំណាក់ អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬ​គេហទំព័រ ​និង​អ្នក​បច្ចេក​ទេស​​។ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មាន​ក្រុម​មនុស្ស​មួយ​ចំនួន​ទៀត​កំពុង​ងាក​​មក​ប្រើ​ប្រប័ន្ធ​ប្រតិបត្តិ​ការ យូប៊ុន​ទូ​ នេះ​ផង​ដែរ ក្រុម​មនុស្ស​ទាំង​នោះ​មាន​ ក្រុម​អ្នក​រចនា (ជាង​គំនូរ អ្នក​បង្កើត​​តែម អ្នក​បង្កើត​ការ​ផ្សព្វ​ផ្សាយ​។ល។) ក្រុម​អ្នក​បង្កើត​ល្បែង​កម្សាន្ត​ ក្រុម​អ្នក​រចនា​រូប ឬ​ខ្សែភាព​យន្ត ប្រភេទ បច្ចេកទេស​រូប​ភាព​ជំនាន់​ទី ៣ ​ដែល​ហៅ​កាត់​ថា ស្រ៊ីឌី ផង​ដែរ​។

ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ យូប៊ុន​ទូ មាន​កម្ម​វិធី​ជា​ច្រើន​ដែល​រក្សារ​ទុក​នៅ​ក្នុង ស៊ីណាប់​តិច​ ផាខេក​ ម៉ាណែកជ៍រ និង យូប៊ុន​ទូរ សូហ្វ​វែ សែនធឺ ដោយ​គ្រាន់​តែ​លោក​អ្នក​ចុច​លើ​កម្មវិធី​ទាំង​នោះ រួច​ចុច បញ្ចូល ឬ​អ៊ីន​ស្តល ជា​ការ​ស្រេច​។ សូមបញ្ជាក់​​ថា​ប្រព័ន្ធ​ប្រតិបត្តិ ​យូប៊ុន​ទូ​ ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​មួយ​ដែល មាន​ការ​គាំ​ទ្រ​ខ្លាំង​ជា​មួយ​​ប្រព័ន្ធ​អ៊ីន​ធឺណែត ​ដូច​នេះ​រាល់​ការ​បញ្ចូល​កម្ម​វិធី​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​តំណភ្ជាប់​ទៅ កាន់​ប្រព័ន្ធ​អ៊ីន​ធឺណែត​​ជា​និច្ច​។

របៀប​ប្រើ​ប្រាស់​ការ​បញ្ជា​តាម​អក្សរ (Command) នៅ​ក្នុង​ស្ថានីយ៍​បញ្ជា (Terminal)

1/ទ្រឹស្តី​ថត​ចម្លង​ឯកសារ

ប្រើ​ឈ្មោះ​ជា​​ម្ចាស់ (sudo) ថត​ចម្លង(copy) ទីតាំង និង​ឈ្មោះ​​ឯកសារ​ដែល​យើង​ចង់​ថត​ចម្លង (path and file name to copy) និង​ទី​តាំង​ដែល​ត្រូវ​ថត​សម្លង​ទុក (path to store)

ឧទាហរណ៍៖ sudo copy /home/matrix/Desktop/new.txt /home/matrix

ក្រៅ​ពី​ការ​ថត​ចម្លង​ឯកសារ​លោក​អ្នក​ក៏​អាច​ថត​ចម្លង​សឺមី​បាន តាម​របៀប​ខាង​ក្រោម៖​

ទ្រឹស្តី​ថត​ចម្លង​សឺមី

ប្រើ​ឈ្មោះ​ជា​​ម្ចាស់ (sudo) ថត​ចម្លង​សុវត្ថិភាព(copy) ទីតាំង និង​ឈ្មោះសឺមី​ដែល​យើង​ចង់​ថត​ចម្លង (path and folder name to copy) និង​ទី​តាំង​ដែល​ត្រូវ​ថត​សម្លង​ទុក (path to store)

ឧទាហរណ៍៖ sudo scp -rp /home/matrix/Desktop/image /home/matrix

2/ការប្តូរ​ទី​តាំ​ឯកសារ ឬសឺមី ពី​ទីតាំង​មួយ​ ទៅ​កាន់​ទី​តាំង​មួយ​ទៀត (Move File or Folder)
ការ​ប្តូរ​ទីតាំង​​ គឺ​ជា​បញ្ហា​ទូទៅ​ដែល​ពួក​យើង​តែង​តែ​ធ្វើ​វា​ជារៀង​រាល់​ថ្ងៃ ដូច​ជា​ ប្តូរ​ទីតាំង​​ឯកសារ រូបភាព ខ្សែភាពយន្ត​។ល។ នៅ​ក្នុង​​ប្រព័ន្ធ​ប្រតិបត្តិការ​មាន​ដូច​គ្នា​ គឺ​ត្រូវ​ប្តូរ​ទី​តាំង​នៃ​ឯកសារ​​យក​មក​ទុក​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ប្រអសប់​ផ្ទុក​ឯកសារ​របស់​លោក​អ្នក​​ របៀប​ថត​​ប្តូរ​ទី​តាំង​ឯកសារ​ ឬ​សឺមី​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ យូប៊ុន​ទូ​ ខ្សែស្រឡាយ​​ លីនុច​ គឺ

ទ្រឹស្តី​ប្តូរ​ទី​តាំង​ឯកសារ ឬ​សឺមី

ប្រើ​ឈ្មោះ​ជា​​ម្ចាស់ (sudo) ថត​ចម្លង(Move) ទីតាំង និង​ឈ្មោះ​​ឯកសារ​ ឬ​សឺមី​ដែល​យើង​ចង់​ថត​ចម្លង (path and file or solder name to copy) និង​ទី​តាំង​ដែល​ត្រូវ​ថត​សម្លង​ទុក (path to store)

ឧទាហរណ៍៖ sudo mv /home/matrix/Desktop/new.txt /home/matrix

3/ការ​លប់​ឯកសារ ឬ​សឺមី​
ការ​លប់​លោក​អ្នក​ពិត​ជា​យល់​ដោយ​មិន​ចាំបាច់​បរិយាយ​ច្រើន សូម​មើល​ទ្រឹស្តីខាង​ក្រោម​៖

ទ្រឹស្តី​លប់​​ឯកសារ ឬ​សឺមី

ប្រើ​ឈ្មោះ​ជា​​ម្ចាស់ (sudo) ដក​ចេញ(Remove) ដក​ឯកសារ ឬ​សឺមី​ចេញ (-rf) ទីតាំង និង​ឈ្មោះ​​ឯកសារ​ ឬ​សឺមី​ដែល​យើង​ចង់​ថត​ចម្លង (path and file or solder name to copy)​

ឧទាហរណ៍៖ sudo rm -f /home/matrix/Desktop/new.txt

4/ការ​ប្តូរ​សិទ្ធ​ឲ្យ​ទៅ​ជា រូត ដើម្បី​ធ្វើ​ការ

លោក​អ្នក​បាន​ឃើញ​ហើយ​ថា​ ទ្រឹស្តី​ទាំង​ឡាយ​ខាង​លើ​សុទ្ធ​តែ​មាន​ភ្ជាប់​មក​ជាមួយ​នូវ ឈ្មោះ​ជា​ម្ចាស់ (sudo) ពី​ព្រោះ​លោក​អ្នក​មាន​សិទ្ធ​ត្រឹម​តែ​ជា​អ្នក​ប្រើ​ប្រាស់ មិន​ទាន់​មាន​សិទ្ធ​ក្នុង​ការ​ ផ្លាស់​​ប្តូរ លប់ ឬ​កែ ឯកសារ​ប្រព័ន្ធ​ឡើយ ដូច​នេះ​តម្រូវ​ឲ្យ​លោក​អ្នក​ប្រើ​ឈ្មោះ​ជា​ម្ចាស់​ប្រព័ន្ធ​រូត ដើម្បី​ធ្វើ​ការ​ ដូច​នេះ​ទើប​លោក​អ្នក​ឃើញ​សុទ្ធ​តែ​មាន ឈ្មោះ​ម្ចាស់​ប្រព័ន្ធ​ជា​និច្ច​។

ប្រសិន​បើ​លោក​អ្នក​ធុញ​ទ្រាន់​នឹង​ការ​វាយ​ឈ្មោះ​ម្ចាស់​ប្រព័ន្ធ​ដដែល​ៗ​ច្រើន​ដង លោក​អ្នក​អាច​ប្រើ​តែ​ម្តង​ក៏​បាន គឺ​បំលែង​ខ្លួន​ឲ្យ​ទៅ​ជា​ម្ចាស់​តែ​ម្តង​ សូម​មើល​ខាង​ក្រោម៖

ទ្រឹស្តី​នៃ​ការ​បំលែង​ខ្លួន​ឲ្យ​ទៅ​ជា​ម្ចាស់​

ប្រើ​ឈ្មោះ​ជា​ម្ចាស់ (sudo) ​លេខ​សម្គាល់​ម្ចាស់​(-i)

ឧទាហរណ៍៖ sudo -i

—————————————————————————————————
កំណែរ​បន្ថែម​ថ្ងៃ​ទី៤ មីនា ២០១១

5/ការ​​ចោះ​ចូល​កុំ​ព្យូទ័រ​អ្នក​ដទៃ​​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ ប្រតិបត្តិការ យូប៊ុន​ទូ​ ដូច​គ្នា​

កា​ចោះ​ចូល​កុំ​ព្យូទ័រ​​អ្នក​ដ៏ទៃ​ គឺ​ជា​​លួច​​ចូល​ទៅ​​កុំ​ព្យូទ័រ​អ្នក​ដ៏ទៃ​តាម​រយ: លេខ​សម្គាល់​កុំ​ព្យូទ័រ​ (IP Address)​ ដែល​វា​តម្រូវ​ឲ្យ​យើង​ស្គាល់ លេខ​សម្គាល់​កុំ​ព្យូទ័រ​ ឈ្មោះ​សម្ងាត់(Username) និង​ពាក្យ​សម្ងាត់​(Password)របស់​កុំព្យូទ័រ​នោះ​ និង​កម្មវិធី អេសអេស​អេច (SSH) នៅ​ក្នុង​កុំព្យូទ័រ​ទាង​សង​ខាង​។ សូម​មើល​ទ្រឹស្តី​ខាង​ក្រោម​៖​

ទ្រឹស្តី​នៃ​ការ​ចោះ​ចូល​កុំ​ព្យូទ័រ​អ្នក​ដ៏ទៃ​តាមរយ:​កម្មវិធី អេសអេស​អេច (SSH)

ឈ្មោះ​កម្មវិធី (SSH) ឈ្មោះ​សម្ងាត់​កុំ​ព្យូទ័រ​(Username)អែត(@)លេខ​សម្គាល់​កុំ​ព្យូទ័រ​ (IP Address)​

ឧទាហរណ៍៖ ssh sopheak@192.168.1.100

6/របៀប​ពិនិត្យ​លេខ​សម្គាល់​កុំ​ព្យូទ័រ​ខ្លួ​នឯង (IP Address)

ការ​ពិនិត្យ​លេខ​សម្គាល់​កុំ​ព្យូទ័រ​​ខ្លួន​ឯង គឺ​ជា​ការ​ពិនិត្យ​នូវ​ព័ត៌​មាន​អំពី​អត្តសញ្ញាណ​កុំ​ព្យូទ័រ​របស់​ខ្លួន រួម​មាន​ដូច​ជា លេខ​សម្គាល់​កុំ​ព្យូទ័រ (IP Address) លេខ​សម្គាល់​តំណ (Subnetmask) ប្រធាន​ចែកចាយ (Gateway) និង​ព័ត៌​មាន​ជា​ច្រើន​ផ្សេង​ទៀត​។

ទ្រឹស្តី​នៃ​ការ​ពិនិត្យ​លេខ​សម្គាល់​កុំ​ព្យូទ័រ​ខ្លួន​ឯង

បញ្ជា​ការ​ពិនិត្យ​ព័ត៌មាន​កំណត់ (ifconfig)

ឧទាហរណ៍៖ ifconfig

7/ការ​ពិនិត្យ​រាល់​ប្រតិបត្តិ​ការ​​​កំពុង​ដំណើរ​ការ នៅ​លើ​ប្រប័ន្ធ​ប្រតិបត្តិ​ការ

ការ​ពិនិត្យ​រាល់​ប្រតិបត្តិ​ការ​ដែលកំពុង​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ គឺ​ជា​ការ​ពិនិត្យ​នូវ​ការ​ដំណើរ​ការ​ទាំង​ឡាយ​ណា​ដែល​យើង​បាន​បញ្ជា​ឲ្យ​ដំណើរ​ការ និង​ប្រតិបត្តិ​ការ​ដែល​បញ្ជា​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​។

ទ្រឹស្តី​នៃការ​ពិនិត្យ​រាល់​ប្រតិបត្តិ​ការ​​​កំពុង​ដំណើរ​ការ នៅ​លើ​ប្រប័ន្ធ​ប្រតិបត្តិ​ការ

បញ្ជា​ពិនិត្យ​ប្រតិបត្តិ​ការ​ដែល​កំពុង​ដំណើរ​ការ (pa aux)

ឧទាហរណ៍៖ ps aux

————————————————————————————————————
កំណែរ​បន្ថែម​ថ្ងៃ​ទី៥ មីនា ២០១១

8/ការ​​បញ្ចូល​កម្ម​វិធី

ការ​បញ្ចូល​កម្មវិធី គឺ​ជា​ការ​ចង់​តំឡើង​កម្មវិធី​ណា​មួយ​មក​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​អ្នក ឬ​យើង​ហៅ​វា​ថា​ជា​កម្មវិធី​ភ្ជាប់​បន្ថែម​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ (Application Software) ។

ទ្រឹស្តី​នៃ​ការ​បញ្ចូល​កម្មវិធី

ប្រើ​ឈ្មោះ​ជា​ម្ចាស់ (sudo) កញ្ចប់​ផ្ទូក​កម្មវិធី (Aptitude) ទទួល​យក (Get) ​ការ​តំឡើង(Install) ឈ្មោះ​កម្មវិធី

ឧទាហរណ៍៖ sudo apt-get install vim

9/ការ​​ដក​កម្ម​វិធី

ការ​ដក​​កម្មវិធី គឺ​ជា​ការ​ចង់​លប់​​កម្មវិធី​ណា​មួយ​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​អ្នក ឬ​យើង​ហៅ​វា​ថា​ជា​កម្មវិធី​ភ្ជាប់​បន្ថែម​របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ (Application Software) ។

ទ្រឹស្តី​នៃ​ការ​បញ្ចូល​កម្មវិធី

ប្រើ​ឈ្មោះ​ជា​ម្ចាស់ (sudo) កញ្ចប់​ផ្ទូក​កម្មវិធី (Aptitude) ទទួល​យក (Get) ​ការ​លប់​​ដោយ​ស្វ័យ​ប្រវត្តិ​(Autoremove) ឈ្មោះ​កម្មវិធី

ឧទាហរណ៍៖ sudo apt-get autoremove vim

10/​​ការ​ចូល​ទៅ​កាន់​សឺមី​​ណាមួយ

ការ​ចូល​ទៅ​កាន់​សឺមី​ណា​មួយ គឺ​ជា​ការ​​បើក​មើល​ ឬ​ចង់​ប្រតិបត្តិ​ការ​អ្វី​មួយ​ នៅ​ក្នុង​សឺមី​ណា​មួយ​។

ទ្រឹស្តី​នៃ ការ​ចូល​ទៅ​កាន់​សឺមី​ណាមួយ

ប្រើ​ឈ្មោះ​ជា​ម្ចាស់ (sudo) ប្តូរ​ទៅ​ទី​តាំង​សឺមី (Change Directory) ទី​តាំង​សឺមី (Path of Folder/ Diretory)

ឧទាហរណ៍៖ sudo cd /home/sopheak/Desktop/

  1. អរគុណចំពោះការពន្យល់ទាក់ទងនឹង Ubuntu!

  2. សួស្តី តើ បងអាចប្រាប់អំពីការកែកូដ ប្រពន្ធ័ដំណើរការ linux អោយទៅជា ប្រពន្ធ័ដំណើរការថ្មីមួយ
    ទៀត ដូចជា Moon OS ; Ubuntu……..
    តើខ្ញំត្រូវចេះកូដប្រភេទអ្វី ហើយខ្ញំត្រូវរក Suorce Code ពី វេបសាយណាសូមបងជួយបង្ហាញ៕

    • កូដ​ដែល​ត្រូវ​ចេះ គឺ Python ហើយ Source គឺ​ត្រូវ​​កែ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​មួយ​ ហើយ​គេ​មាន​កម្មវិធី​មួយ​ដើម្បី​បំលែង​វា​ជា​ឯកសារ​ប្រភេទ ISO សម្រាប់​ព័ត៌មាន​ផ្សេង​ទៀត​ត្រូវ​ទាក់​ទង ឬទ្ធី​ ដែល​ជា​ម្ចាស់​ Moon OS ទើប​ច្បាស់​ព្រោះ​ខ្ញុំ​មិន​ជា​ច្បាស់​ប៉ន្មាន​ឡើយ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: